សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងកសិកម្ម រៀបចំសហគមន៍កសិកម្មទំនើប ជូនសម្បទានិកនៃគម្រោងសម្បទានដីសង្គមកិច្ច ដំណាក់កាលទី៣

04-គុម្ភះ-2026 - ម៉ោង 09:43:AM

 

អត្ថបទ៖ សំនៀង

 

មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មទំនើបប្រស្នឹបពន្លឺថ្មី  បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីតាំងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

 

បើតាមការលើកឡើងរបស់ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា សហគមន៍កសិកម្មទំនើបប្រស្នឹបពន្លឺថ្មី មានសមាជិកចំនួន ៥០គ្រួសារ ផ្តោតសំខាន់លើផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ចំនួន១០០ខ្នង ដែលមានការគាំទ្រជ្រោមជ្រែងពីក្រសួងកសិកម្មនូវផ្នែកទីផ្សារ បច្ចេកទេស ជាពិសេសការគាំទ្រទុនវិនិយោគប្រមាណ ៥០ម៉ឺនដុល្លារ ដែលក្នុងនោះ៤០%ជាជំនួយឥតសំណង និង៦០%ជាកម្ចីឥណទានការប្រាក់ទាប ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា៕

ព័ត៌មានទាក់ទង

បណ្តាញសហគមន៍ដីធ្លីក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំប្រមាណ១០០នាក់ រៀបចំកម្មវិធីអបអរទិវាអន្តរ ជាតិនារី៨មីនា ខួបលើកទី១១៥ អ្នកមានការងារធ្វើក្នុងស្រុកក្នុងឆ្នាំ២០២៥កើនឡើងប្រមាណ៨០ម៉ឺននាក់បើ​ធៀបនឹងឆ្នាំ២០២៤ ក្រសួងការងារ និង ADB ពង្រឹងកិច្ចសហការលើកកម្ពស់វិស័យ TVET ឱ្យស្របតាម​តម្រូវការទីផ្សារការងារ​កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត ADB ផ្ដល់ជំនួយហិរញ្ញប្បទានសម្រាប់កែលម្អវិស័យធារាសាស្ត្រកសិកម្ម កំពីងពួយ ក្នុងខេត្តបាត់ដំបង ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ ក្រសួងពាណិជ្ជកម្មនឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាជនសរុបជាង៣ពាន់អ្នកនាក់ ទទួលបានកាសឱការងារក្នុងវេទិកាការងារនៅក្រចេះ និងកំពង់ធំ ក្រសួងកសិកម្ម រៀបចំសហគមន៍កសិកម្មទំនើប ជូនសម្បទានិកនៃគម្រោងសម្បទានដីសង្គមកិច្ច ដំណាក់កាលទី៣ វេទិកាការងារដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងនឹងត្រូវដាក់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម