សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤  រយៈពេល០៣ថ្ងៃ មានចំនួនជិត៨លាននាក់

19-វិច្ឆិកា-2024 - ម៉ោង 01:55:PM

អត្ថបទ៖សំនៀង

យោងតាមការចុះផ្សាយជាផ្លូវការនៅលើទំព័រហ្វេសបុកផេករបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានរហូតដល់ទៅចំនួន ៧,៨៤៤,៣៨៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន​ចំនួនប្រមាណជា ៧,៧៥៥,០៩២នាក់ និងភ្ញៀវទេសចរបរទេសចំនួនប្រមាណជា ៨៩,២៩៦នាក់។

ក្នុងចំណោមទាំង២៥ខេត្តក្រុង ឃើញថារាជធានីភ្នំពេញមានកំណើនភ្ញៀវទេសចរច្រើនជាងគេដែលបានមកទស្សនា និងដើលេងកម្សាន្តនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ​​២០២៤​​នេះ គឺមានរហូតដល់ទៅប្រមាណជា ៦,២៩២,១៨៧នាក់ ខេត្តសៀមរាបមានភ្ញៀវទេសចរប្រមាណជា ៣៤៨,២២៩​​នាក់ និងខេត្តព្រះសីហនុប្រមាណជា ៣១១,៤៧២នាក់។ ក្រៅពីខេត្ត និងរាជធានីទាំងបីខាងលើដែលនាំមុខគេនៃកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅដើរកម្សាន្តហើយនោះ ខេត្តបៃលិនក៏ជាខេត្តមួយដែលនាំមុខនូវកំណើនភ្ញៀវទេសចរទៅកម្សាន្តផងដែរ ដែលមានរហូតដល់ទៅប្រមាណជា ១៩៥,៥០៨​​នាក់។

ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃក្នុងឆ្នាំ២០២៤ ដែលមានរហូតដល់ទៅ ៧,៨៤៤,៣៨៨​​នាក់​​នេះ ខណៈដែលក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣រយៈពេល៣ថ្ងៃដូចគ្នា គឺភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅទូទាំងប្រទេសចំនួនជិត៥លាននាក់ប៉ុណ្ណោ៕

ព័ត៌មានទាក់ទង

ភ្ញៀវទេសចរជិត២៤លាននាក់ធ្វើដំណើរកម្សាន្តទូទាំងប្រទេសនាឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ សង្ក្រាន្តវត្តភ្នំទទួលភ្ញៀវទេសចរជិត៣លាននាក់ ក្នុងរយៈពេល៣ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ៨០ម៉ឺននាក់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីថ្ងៃទី១ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ មានភ្ញៀវទេសចរជាតិមកលេងកម្សាន្តសរុបជិត៣៦ម៉ឺននាក់ និងទេសចរបរទេសប្រមាណជាង១ពាន់នាក់ អ្នកជំនាញអះអាងភ្ញៀវទេសចរចាប់អារម្មណ៍តំបន់២ក្នុងរដូវកាលធ្លាក់ខ្យល់នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤  រយៈពេល០៣ថ្ងៃ មានចំនួនជិត៨លាននាក់ សមាគមទេសចរណ៍កម្ពុជាជំរុញឱ្យក្រសួង និងភាគីពាក់ព័ន្ធសហការសម្របសម្រួលដល់ភ្ញៀវ និងអ្នកសារព័ត៌មានអន្តរជាតិដែលជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម