សារព័ត៌មានបៃតងប៉ុស្តិ៍

កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ នៅស្ថាប័នតុលាការ មានការរីកចម្រើនគួរឱ្យកត់សម្គាល់!

31-មករា-2024 - ម៉ោង 04:46:PM

កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ បានចេញជាផ្លែផ្កាហើយ ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ អាណត្តិទី០៧ និងក្រោមការអនុវត្តផ្ទាល់ដោយឯកឧត្តម កើត រិទិ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិម៌!

ក្នុងរយៈពេលជិតកន្លះឆ្នាំចុងក្រោយនេះ ក្រសួងយុត្តិធម៌ សកម្មណាស់នៅក្នុងការអនុវត្តផែនការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងបានបង្កើតក្រុមការងារ និងគណៈកម្មការជាច្រើន ដើម្បីអនុវត្តផែនការកំណែទម្រង់ស៊ីជម្រៅ។ ទន្ទឹមនឹងនេះ ក្រសួងយុត្តិធម៌ក៏បានបង្កើតច្រកទ្វារឌីជីថលសម្រាប់ឱ្យប្រជាពលរដ្ឋប្តឹងរាយការណ៍ តាមប្រព័ន្ធអនឡាញ និងមានការផ្តល់លេខទូរស័ព្ទ ក្នុងករណី​មានភាពមិនប្រក្រតី ឬរឿងក្តីជាប់គាំងមិនដំណើការ នៅក្នុងតុលាការ ។

ផ្អែកតាមឆាណែលតេឡេក្រាមឈ្មោះ “ព័ត៌មានយុទ្ធនាការក្រសួងយុត្តិធម៌” ឃើញមានប្រជាពលរដ្ឋជាច្រើនតាមបណ្តាខេត្ត រាជធានី ថ្លែងអំណរគុណចៅក្រម និងព្រះរាជអាជ្ញា នៅតាមបណ្តាតុលាការ និងអយ្យការ រាជធានី-ខេត្ត នៅក្នុងប្រភេទសំណុំរឿងអត្រានុកូលដ្ឋាន សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ និងសំណុំរឿងគ្រឿងញៀន។

ក្រៅពីសំណុំរឿងទាំង ០៣ ប្រភេទខាងលើ ក៏មានប្រភេទសំណុំរឿងផ្សេងៗទៀត ត្រូវបានដំណើការនីតិវិធីច្បាប់ ដោយទទួលបានការពេញចិត្ត និងសារទរពីប្រជាពលរដ្ឋ។ ជាក់ស្តែងថ្មីៗនេះ មាននារីម្នាក់បានសម្ដែងការសប្បាយចិត្ត បន្ទាប់ពីមានសេរីភាពអាចដើរចេញពីតុលាការវិញ ដោយមិនត្រូវបានឃុំខ្លួន និងបានថ្លែងអំណរគុណលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ!

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់នារីវ័យក្មេងម្នាក់ដែលរងការចោទប្រកាន់ថា បានរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឲ្យចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅជាន់ទី៣ បន្ទប់ «ឆ.១» នាថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៣០ នាទីព្រឹក និងបានសួរនាំយ៉ាងលម្អិតពីលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ តាំងពីម៉ោង៩ព្រឹក ដល់ម៉ោងជាង០១ថ្ងៃត្រង់ ហើយនារីរូបនោះមិនត្រូវបានលោកចៅក្រម ហម ម៉េងសែ សម្រេចឃុំខ្លួននោះទេ។ នារីដែលស្នើសុំលាក់អត្តសញ្ញាណ ព្រោះនៅបន្តនីតិវិធីមិនទាន់ត្រូវបានបញ្ចប់ បានលើកឡើងតាមទូរស័ព្ទថា មុនពេលចូលទៅតុលាការ នាងគេងមិនលក់ ភ័យខ្លាច ហើយបានផ្តាំបងប្អូនឪពុកម្តាយថា នាងត្រូវតែចូលខ្លួនទៅបំភ្លឺដើម្បីការពារភាពស្អាតស្អំរបស់ខ្លួន។ នាងបានបន្ថែមថា មេធាវីរបស់នាងបានឱ្យយោបល់ថា តើរើសយកការរត់គេចខ្លួនដើម្បីទទួលយកភាពអយុត្តិធម៌ ឬចូលទៅបំភ្លឺដើម្បីការពារភាពស្អាតស្អំ ហើយបើទោះជាត្រូវឃុំខ្លួន ក៏ថ្លៃថ្នូរជាងការរត់គេចខ្លួន ដោយសារការជាប់ឃុំព្រោះការពារយុត្តិធម៌ឱ្យខ្លួនឯង។ យោបល់បែបនោះហើយ ទើបនាងខ្ញុំសម្រេចចិត្តដើរចូលតុលាការ ប្រឈមនឹងការពិត ត្បិតកន្លងទៅខ្លាចតុលាការខ្លាំងណាស់។

គួរបញ្ជាក់ថា នៅក្នុងរឿងក្តីនេះ នាងបានស្នើសុំឱ្យតុលាការបើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅទៅលើប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍ស្តុក ដោយស្នើសុំឱ្យមានអ្នកជំនាញឯករាជ្យធ្វើសវនកម្មក្រុមហ៊ុន និងមើលលើការលក់ចេញទិញចូល និងការនាំចូលផលិតផលយកមកលក់ ដើម្បីពិនិត្យមើលតើនាងខ្ញុំកិបកេងលុយយ៉ាងដូចម្តេច ហើយបុគ្គលិកមួយក្រុមហ៊ុន រួមទាំងនាយិការប្រតិបត្តិមិនខុស បែរជាមកមូលបង្កាច់ចោទប្រកាន់ខុសនាងតែម្នាក់ ដែលគ្រាន់តែជាប្រធានផ្នែកគ្រប់គ្រង ឱ្យទទួលខុសត្រូវចំពោះម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក៏ស្នើសុំឱ្យមានសាក្សីពាក់ព័ន្ធទាំងអស់ចូលរួមបំភ្លឺនៅតុលាការ ជាពិសេសអ្នកតំណាងចែកចាយ ដែលត្រូវបានគេចោទថា រូបនាងថាបានយកលុយពីអ្នកតំណាងចែកចាយ ហើយមិនបង្វិលឱ្យក្រុមហ៊ុន។ នារីរូបនោះបានលើកឡើងបន្ថែមថា ការកំណត់លក់ផលិតផលទាបជាងតម្លៃកំណត់របស់ម្ចាស់ភាគហ៊ុនធំ គឺធ្វើឡើងតាមបញ្ជារបស់នាយិកាក្រុមហ៊ុន ហើយបុគ្គលិកគ្រប់ផ្នែកបានដឹងឮ និងចូលរួមទទួលខុសត្រូវតាមផ្នែករៀងៗខ្លួន ហេតុអ្វីបាយមួយតុធំញាំជុំគ្នា ឱ្យនាងចេញលុយ?នៅក្នុងរឿងនេះ មិនមានលុយបាត់ ឬកិបកេងកើតមានឡើងនោះទេ​ ព្រោះជាការលក់ផលិតផលក្នុងតម្លៃទាបជាងតម្លៃកំណត់របស់ម្ចាស់ភាគហ៊ុនធំ តាមការបញ្ជាដោយ នាយិកាប្រតិបត្តិ និងជាប្រយោជន៍ដើម្បីបញ្ចេញផលិតផលដែលនៅសល់ក្នុងស្តុកច្រើន ហើយកុំឱ្យម្ចាស់ភាគហ៊ុនធំរករឿង ឬផ្តាច់កុងត្រា។

យោងតាមទំព័រហ្វេសប៊ុកឈ្មោះ ពន្លឺយុត្តិធម៌សម័យធិបតី ដែលសារព័ត៌មាន ឌីជីថលបៃតងប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានលើកឡើងថា៖

មិនដែលនឹងស្មានថានឹងទទួលបានយុត្តិធម៍ក្នុងនាមជាប្រជាពលរដ្ធម្នាក់ រងការចោទប្រកាន់យ៉ាងសាហាវឃោរឃៅពី អ្នកមានលុយ មានអំណាច ល្បី ទោះបីអាចប្រឈមសុំឲ្យ ឃុំខ្លួននាងខ្ញុំ តែលោកចៅក្រម ហម ម៉េងសែ នៅសាលាដំបូង យុត្តិធម៍ រាជធានីភ្នំពេញ នាងខ្ញុំមិននឹកស្មានថានៅមានយុត្តិធម៍សំរាប់ខ្ញុំ មានឪកាសប្រឈមមុខតតាំង នៅតុលាការបន្ត។ មុនពេលនាងខ្ញុំសម្រេចចិត្តចូលតុលាការ តាមការកោះហៅ ដោយគ្មានរពឹង ថានឹងបានទទួលយុត្តិធម៌ព្រោះគ្មានលុយគ្មានអំណោយ ដូចគេ មិនជឿជាក់លើប្រពន្ធ័យុត្តិធម៌របស់តុលាកានោះទេ តែផ្ទុយទៅវិញ ស្មានមិនដល់ថា តុលាកានៅមានចៅក្រម ដែលផ្តល់ភាពយុត្តិធម៌ដោយមិនគិតលើលុយជាធំ ឲ្យខ្ញុំមានសេរីភាព នៅបន្តតទល់ក្តីដោយយុត្តិធម៌ មិនឃុំខ្លួននាងខ្ញុំ។

សូមថែ្លងអំណរគុណយ៉ាងខ្លាំងដល់ប្រពន្ធ័តុលាការក្នុងរបបសម័យធិបតី ក្នុងនាមជាប្រជាពលរដ្ធមួយរូប មានក្តីសោមនស្សយ៉ាងខ្លាំងមានកំលាំងចិត្តជឿជាក់ថានឹងទទួលបានយុត្តិធម៍យ៉ាងពិតប្រាកដអរគុណសន្តិភាព។

សារព័ត៌មាន ឌីជីថលបៃតងប៉ុស្តិ៍ មិនទាន់ទទួលបានអត្តសញ្ញាណរបស់ភាគីម្ខាងទៀត ថាជាបុគ្គលឈ្មោះអ្វី មានតួនាទី ឬមុខរបរអ្វីនៅក្នុងសង្គមនោះទេ គ្រាន់តែបង្ហើបថា ជាអ្នកមានលុយ មានកេរ្តិ៍ឈ្មោះ បុគ្គលរកស៊ីល្បីនៅក្នុងសង្គម  ជាអ្នកជំនួញអនឡាញស្រីស្អាតរូបស្រស់ស៊ីស៊ីមិនធម្មតា។ ដោយហេតុថា នាងស្នើសុំលាក់អត្តសញ្ញាណទាំងសងខាងព្រោះរឿងក្តីកំពុងដំណើការនីតិវិធី។ នារីរូបនោះបានលើកឡើងទៀតថា នាងត្រូវបានរងការចោទប្រកាន់ថា បានកិបកេង លួចលុយ និងរំលោភទំនុកចិត្តលុយជិត ២០០.០០០ (ម្ភៃម៉ឺន) ដុល្លារ មានភស្តុតាងមិនច្បាស់លាស់ ដូរភស្តុតាងរញ៉េរញ៉ៃមិនត្រូវគ្នា ហើយជាពិសេសបានបង្ខំនាងឱ្យចុះកិច្ចព្រមព្រៀងរហូតដល់កណ្តាលយប់ម៉ោងជិត១២យប់ ហើយមេធាវីរបស់ក្រុមហ៊ុន​ជាអ្នកតាក់តែងកិច្ចព្រមព្រៀងមិនត្រឹមត្រូវ យកក្រដាស់០៥ទំព័រឱ្យនាងផ្តិតដើម្បីទុកចាប់ដាក់គុក។ បង្ខំឱ្យរូបនាងនៅធ្វើការផ្តល់ប្រាក់ខែ ៣០០ ដុល្លារក្នុងមួយខែ ហើយបង្ខំឱ្យនាងសងលុយ ១០០០០ (មួយម៉ឺន) ដុល្លារ ក្នុងមួយខែ សាហាវណាស់ បើមិនផ្តិតមេដៃនៅក្នុងយប់នោះទេ មិនដឹងជាមានរឿងអ្វីកើតឡើងទេ គេមានលុយគេហៅមេធាវីឱ្យធ្វើការដល់យប់កណ្តាលអធ្រាត ធ្វើកិច្ចព្រមព្រៀងឱ្យនាងខ្ញុំផ្តិតមេដៃ ទាំងមិនមានភ្ជាប់ភស្តុតាងចោទប្រកាន់ក្នុងកិច្ចព្រមព្រៀង ក្នុងគោលបំណងបង្កើតជាភស្តុតាងទុកចាប់នាងដាក់គុក។

ត្បិតតែអាណត្តិធិបតី កើតមិនទាន់បានកន្លះឆ្នាំផង ប៉ុន្តែប្រជាពលរដ្ឋនៅទូទាំងប្រទេស មានការសប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹង ដល់ផែនការ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការ នៅក្នុងការធ្វើកំណែទម្រង់ពិតប្រាកដ ដល់ការពង្រឹង និងអភិវឌ្ឍន៍ ប្រព័ន្ធយុត្តិធម៌នៅក្នុងសង្គម៕

ដោយ៖ ម៉ា និន

 

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស គណៈកម្មការទី៩ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញសន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាព ខួប១ឆ្នាំនៃការបាញ់សម្លាប់វីរៈកងទ័ពកម្ពុជា លោក សួន រោន ខណៈនាយករដ្ឋមន្ត្រីថៃបោះពាក្យសម្ដីមិនខ្វល់ផែនទីបារាំង-សៀម សមត្ថកិច្ចស្រុកឆែប ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជ្រោះសុភមិត្ត ក្រសួងការពារជាតិ បដិសេធការចោទប្រកាន់ថាកម្ពុជាជាអ្នកបង្ករឱ្យមានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្ពុជាប្រគល់ជនជាតិថៃម្នាក់ លួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជាជូនភាគីថៃ កម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតទៅក្រុមការងារ​ទំ​នាក់ទំនង​ព័ត៌​មាន​​ថៃ ក្រសួងវប្បធម៌តវ៉ា  ការដាក់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណវត្ថុដទៃទៀត  ក្នុងបញ្ជីបូជនីយដ្ឋានជាតិរបស់ប្រទេសថៃ ប្រមុខរដ្ឋស្ដីទីកម្ពុជា បញ្ជាក់ជំហរឆ្ពោះទៅយន្តការអន្តរជាតិ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម