សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋបាលខេត្តសៀមរាប ប្រកាសពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ក្នុងភូមិចំនួន៤ ក្នុងក្រុងសៀមរាប

28-មិនា-2024 - ម៉ោង 09:59:PM

អត្ថបទ៖ រតនៈ ១៤

 

យោងតាមសេចក្តីជូនដំណឹងចេញថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤របស់រដ្ឋបាលខេត្តសៀមរាប ជម្រាបជូនសាធារណជន ព្រមទាំងគ្រប់មន្ទីរ-អង្គភាព និង គ្រប់ស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិរកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានឱ្យដឹងថា  មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបនឹងរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន​​វត្ថុ​​ឬហៅថាប័ណ្ណកម្មសិទ្ធិ ដល់ម្ចាស់ក្បាលដីស្ថិតនៅក្នុងទីតាំងខាងលើ។ ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬហៅប័ណ្ណស្លាបមាន់ ឬ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលបានចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់វិនិច្ឆ័យនេះត្រូវអស់សុពលភាពតាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះ។

 

រដ្ឋបាលខេត្តសៀមរាបបន្តថា ការផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះគឺធ្វើឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅបរិវេណវត្តព្រៃផ្ដៅ ស្ថិតនៅភូមិក្រសាំង។ ផុតរយៈពេលកំណត់ខាងលើ ម្ចាស់ដី ឬ អ្នកកាន់កាប់ដីត្រូវទៅទទួលវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដែល មានទីតាំងស្ថិតនៅក្នុងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប។

 

លោក លី វណ្ណៈនាយករដ្ឋបាលខេត្តសៀមរាបបានប្រាប់បៃតងប៉ុស្តិ៍ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលរដ្ឋ​បាលខេត្តសៀមរាបប្រកាសឱ្យប្រជាពលរដ្ឋក្នុងភូមិទាំង៤ នៃសង្កាត់ក្របីរៀលមកទទួលនៅពេល គឺបន្ទាប់ពីមន្ត្រីជំនាញបានចុះវាស់វែង និងបិទបញ្ជីឈ្មោះដើម្បីឱ្យប្រជាពលរដ្ឋមកតវ៉ាតាមនីតិវិធីរួចរាល់ហើយ ដូច្នេះមិនមានវិវាទអ្វីកើតឡើងក្រោយពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះទៀតទេ។ យ៉ាងនេះក្តីលោកថា ក្នុងដំណាក់កាលវាស់វែងនិងបិទបញ្ជីឈ្នោះមានប្រជាពលរដ្ឋតវ៉ា​ប្រមាណតែ១០ភាគរយប៉ុណ្ណោះដោយបញ្ហាផ្សេងៗដូចជាព្រំដី ឈ្មោះទីតាំងជាដើម។

 

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីចុងឆ្នាំ២០២៣កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នចែកបាន២លានក្បាលដីហើយ និងនៅសល់៥លានក្បាលដីទៀតដែលក្រសួងកំពុងជំរុញពន្លឿនជូនប្រជាពលលរដ្ឋ៕

ព័ត៌មានទាក់ទង

បណ្ណកម្មសិទ្ធិដីធ្លីចំនួន១៣៧ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅក្នុងឃុំមួយក្នុងខេត្តបាត់ដំបង អាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋក្នុងភូមិចំនួន ៩ នៃសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី ដីបុរាណដ្ឋាន ត្រពាំង២ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តឧត្តរមានជ័យ ត្រូវបានចុះបញ្ជីជាដី សាធារណៈរបស់រដ្ឋ បណ្ណកម្មសិទ្ធិដីធ្លីជាង១ម៉ឺនបណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ១២ភូមិ នៅស្រុកកៀន ស្វាយ ខេត្តកណ្ដាល ប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង  ស្នើសុំឱ្យអាជ្ញាធរដោះស្រាយបញ្ហីដីធ្លីដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនឯកជននាពេលថ្មីៗនេះ ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងស្រុកស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី អាជ្ញាធរខេត្ត និងមន្ទីរជំនាញ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម