សារព័ត៌មានបៃតងប៉ុស្តិ៍

ប្រមុខរាជរដ្ឋាភិបាល ចេញសារអបអរទិវាសង្គមកិច្ចជាតិលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩

19-មិនា-2026 - ម៉ោង 09:39:AM

ដោយ៖ កែវ រតនៈ

ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចមហាបវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរ ទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ក្រោមប្រធានបទ «រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា» ការរៀបចំទិវានេះ មានគោលបំណងបង្ហាញអំពីលទ្ធផល ការងារនៃការផ្តល់សេវាសង្គមកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក និងបង្ហាញអំពីការយកចិត្តទុក​​ដាក់​​របស់រាជរដ្ឋាភិបាលចំពោះកម្លាំងសេវាសង្គម ដែលបានលះបង់ពេលវេលា ចំណេះដឹង និងជំនាញជួយដល់ប្រជាជនក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ក៏ដូចជាបង្កើនតម្លៃ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ច និងតួនាទីដ៏សំខាន់របស់កម្លាំងសេវាសង្គម។

ជាមួយគ្នានេះក្នុងសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិ សង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ការដាក់ឱ្យ អនុវត្តច្បាប់គោលនយោបាយ និងផែនការសកម្មភាព ជាតិនានាដែលរាជរដ្ឋាភិបាល ដាក់ចេញក្នុងការអភិវឌ្ឍ និងការលើកកម្ពស់ការផ្តល់ សេវាក្នុងវិស័យសង្គមកិច្ច រួមមាន ៖ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន , ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស , ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ , ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ , គោលនយោបាយជាតិស្តីពីមនុស្សវ័យ ចាស់ ២០១៧-២០៣០ , គោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ , គោលនយោបាយស្តីពីការថែទាំ ជំនួសចំពោះកុមារ ២០២៤ ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តនានា របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។

ទិវាសង្គមកិច្ចពិភពលោកលើកទី១៩ រៀបចំឡើងដោយសហព័ន្ធអន្តរជាតិនៃអ្នកសង្គមកិច្ច (IFSW) ដើម្បីអបអរសាទរចំពោះការលះបង់របស់អ្នកសង្គមកិច្ចក្នុងការជួយសង្គ្រោះជនក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងការកសាងក្តីសង្ឃឹម និងសុខដុមរមនា។ ដោយឡែកកម្ពុជាក៏បានប្រារព្ធទិវានេះ ដោយផ្សារភ្ជាប់ជាមួយទិវាជាតិសង្គមកិច្ច (១៩ មីនា) ដើម្បីបង្ហាញលទ្ធផលការងារ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ច៕

 

ព័ត៌មានទាក់ទង

សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែ​ទាំ​សម្ភា​រៈ​ជំនាញ និងមធ្យោបាយដឹកជញ្ជូន ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ កម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មក្នុងតំបន់អាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពថាខ្លួនពិតជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឱ្យមានជនរងគ្រោះស្លាប់ និងរបួសពិតមែន ស្នងការបាត់ដំបង៖ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ មិនទាន់ចូលខ្លួនបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍តាមការកោះហៅ នៅឡើយទេ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាតអណ្តូងតាសី អតីតពលករខ្មែរដែលត្រឡប់ពីថៃអះអាងថា កម្ពុជាមិនខ្វះការងារធ្វើដូចការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួននោះទេ ក្រុមហ៊ុន Toyota ចំនួនពីរ និងវិទ្យាស្ថាន JVC រួមគ្នាបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ដើម្បីជំរុញ ការអភិវឌ្ឍជំនាញមេកានិចយានយន្តនៅកម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម