សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងរ៉ែ ថាកម្ពុជាមានអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅទូទាំងប្រទេស

12-មិថុនា-2025 - ម៉ោង 01:19:PM

អត្ថបទ៖ វិចិត្រ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ថា កម្ពុជាមានអគ្គិសនីគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់នៅទូទាំងប្រទេសដោយខ្លួនឯង ហើយកម្ពុជាពុំបានពឹងផ្អែកទៅលើអគ្គិសនីពីប្រទេសថៃនោះឡើយ។    

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះថា៖«ព្រះរាជាណាចក្រកម្ពុជាយើងនៅពេលនេះ ម៉ោងនេះ ថ្ងៃនេះ យើងពុំបានយកភ្លើងពីព្រះរាជាណាចក្រថៃចូលមកកាន់ព្រះរាជាណាចក្រកម្ពុជានៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរទេ។ គឺការយកភ្លើងពីបណ្តាញជាតិថៃ មកបណ្តាញជាតិកម្ពុជាគឺមិនបានយកភ្លើងទេ គឺសូន្យ ហើយការដែលមិនយកភ្លើងពីបណ្តាញជាតិថៃមកចូលបណ្តាញជាតិកម្ពុជា គឺដោយសារព្រះរាជាណាចក្រកម្ពុជាយើង មានអគ្គិសនីគ្រប់គ្រាន់ ដើម្បីធ្វើការផ្គត់ផ្គង់ជូនគ្រប់ទីកន្លែងទាំងអស់ ដែលភ្ជាប់ទៅនឹងបណ្តាញរបស់ព្រះរាជាណាចក្រកម្ពុជា»

ការអះអាងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបែបនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា ថៃនឹងឈប់ផ្គត់ផ្គង់អគ្គិសនីមកដល់កម្ពុជាបន្តទៀត បើការចរចារឿងព្រំដែននៃប្រទេសទាំងពីរគ្មានភាពធូរស្រាលទេនោះ។

តែយ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលរូបនេះ បញ្ជាក់បន្ថែមថា មានសហគមន៍ខ្មែរចំនួន៣នៃតំបន់អូរស្មាច់ដែលនៅជាប់តំបន់ព្រំដែនរវាងកម្ពុជានិងថៃ ដែលបានប្រើប្រាស់អគ្គិសនីពីប្រទេសថៃ តាមរយៈតង់ស្យុងមធ្យម ដោយសារតែភូមិឃុំនៅតំបន់នោះជាប់ៗគ្នា។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា«ដោយឡែកមានសហគមន៍តែ៣ទេនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលជាប់នឹងព្រំដែនដូចជាតំបន់ខ្លះនៃអូរស្មាច់ ដែលយកភ្លើងពីថៃតាមរយៈតង់ស្យុងមធ្យម ហើយអាហ្នឹងអត់ចូលបណ្តាញជាតិទេ គ្រាន់តែភូមិឃុំជិតគ្នាយកបន្តិចទៅដោយសារវាជិតគ្នា។ ប្រសិនបើមានការផ្តាច់ពីថៃ យើងក៏អាចមានលទ្ធភាពបញ្ជូនភ្លើងពីបណ្តាញជាតិទៅផ្គត់ផ្គង់ដែរ ដូច្នេះប្រសិនបើមានការអាកខាន បណ្តាញជាតិរបស់យើងគឺអាចឈរជើងបាន»

 

ព័ត៌មានទាក់ទង

ក្រសួងការងារដាក់ពង្រាយមន្ត្រីនៅតាមច្រកព្រំដែននានារវាងកម្ពុជា-ថៃ ដើម្បីជួយសម្រួលដល់ពលករខ្មែរវិលត្រលប់មកកម្ពុជាវិញ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងព្យុហយាត្រាសាមគ្គីភាព មន្រ្តីជំនាញក្រសួងការងារ បានចុះទៅដល់ និងកំពុងប្រចាំការតាមច្រកព្រំដែនកម្ពុជា-ថៃនីមួយៗដើម្បីរង់ចាំទទួល ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិវិញ IDEA និងOXFAM រួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ “គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ”   ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៨ ចាប់ផ្ដើម​ប្រារព្ធ​ក្រោម​ប្រធានបទ «TVET បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​» ក្រសួងសង្គមកិច្ចត្រៀមមណ្ឌលចំនួន៣ ដើម្បីទទួលពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី លើស្ត្រីវ័យ៦៥ឆ្នាំម្នាក់ក្នុងខេត្តតាកែវ កម្ពុជា សម្រេចបញ្ឈប់​ការនាំចូលអគ្គិសនី អ៊ីនធឺណិត និងភាពយន្ត​ ពីប្រទេសថៃ រដ្ឋបាលខេត្តតាកែវ រៀបចំពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកាកបាទក្រហម និងអឍ្ឍចន្ទក្រហម
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម