
ដោយ៖ វិចិត្រ
មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ថា ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរពេទ្យបានទទួលពិនិត្យ និងព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួន ៣,៧៧៩នាក់។
បើតាមមន្ទីរពេទ្យមនុស្សធម៌មួយនេះ ក្នុងចំណោមអ្នកជំងឺដែលទៅទទួលសេវាពិនិត្យ និងព្យាបាល មានកុមារចំនួន ៨៣១នាក់ មានស្ថានភាពជំងឺធ្ងន់ធ្ងរ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ជាមួយគ្នានេះ កុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពីមុនមានសរុប ៣,០៣៦នាក់ ដោយក្នុងនោះមានអ្នកជំងឺគ្រុនឈាមរហូតដល់ ៦៤៧នាក់ ដែលឆ្លុះបញ្ចាំងពីការបន្តកើនឡើងនៃបន្ទុកអ្នកជំងឺនៅតាមមន្ទីរពេទ្យ។
មន្ទីរពេទ្យគន្ធបុប្ផា ក៏បានអំពាវនាវឱ្យសប្បុរសជនបន្តចូលរួមបរិច្ចាគ ដើម្បីគាំទ្រដល់ការផ្តល់សេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជួយសង្គ្រោះជីវិតកុមារ ដែលជាធនធានមនុស្ស និងអនាគតរបស់ប្រទេសកម្ពុជា៕
កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ
កម្ពុជាជំរុញការគាំពារសង្គមដល់កម្មករក្នុង និងក្រៅប្រព័ន្ធ
ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយវីដេអូអប់រំ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន
អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុនឈាមនៅតែមានច្រើន
អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន
កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦
លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុតនៃជំងឺគ្រុនឈាម
ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ
ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាលទាន់ពេលវេលា
22-កក្តដា-2026 - ម៉ោង 02:57:PM
20-កក្តដា-2026 - ម៉ោង 11:39:AM
17-កក្តដា-2026 - ម៉ោង 03:08:PM
17-កក្តដា-2026 - ម៉ោង 12:27:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា