
ដោយ៖ វិចិត្រ
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម) ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ។
តាមរយៈលិខិតចុះថ្ងៃទី១៦ ខែកក្កដា ម្សិលមិញ អាជ្ញាធរមីនបានឱ្យដឹងថា កម្ពុជាកំពុងទទួលឥទ្ធិពលពីព្យុះទី៩ បាវី (Bavi) និងព្យុះទី១១ ហៃសិន (Haishen) ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅរាជធានី-ខេត្តមួយចំនួន។ ស្ថានភាពនេះអាចធ្វើឱ្យមីន និងសំណល់ជាតិផ្ទុះត្រូវបានទឹកហូរនាំយកពីតំបន់មានហានិភ័យ ទៅកាន់ទីតាំងផ្សេងៗ បង្កការគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពប្រជាពលរដ្ឋ។
ដើម្បីកាត់បន្ថយហានិភ័យ អាជ្ញាធរមីនបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករបោសសម្អាតមីន បង្កើនការផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ឆ្លើយតបឱ្យបានទាន់ពេលចំពោះសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ និងដាក់ស្លាកសញ្ញាព្រមាននៅតំបន់សង្ស័យមានគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ។
ជាមួយគ្នានេះ អាជ្ញាធរមីនបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំប៉ះពាល់ រើស កាន់ គប់ ដំ ឬកែច្នៃវត្ថុសង្ស័យជាមីន ឬគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ។ ប្រសិនបើប្រទះឃើញ ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត ដើម្បីចាត់វិធានការប្រមូល និងកម្ទេចចោលប្រកបដោយសុវត្ថិភាព។
អាជ្ញាធរមីនក៏បានស្នើឱ្យគណៈកម្មាធិការសកម្មភាពមីនរាជធានី-ខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករជាតិ-អន្តរជាតិ សហការអនុវត្តវិធានការទាំងនេះឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានក្នុងអំឡុងពេល និងក្រោយគ្រោះទឹកជំនន់៕
កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ
កម្ពុជាជំរុញការគាំពារសង្គមដល់កម្មករក្នុង និងក្រៅប្រព័ន្ធ
ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយវីដេអូអប់រំ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន
អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុនឈាមនៅតែមានច្រើន
អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន
កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦
លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុតនៃជំងឺគ្រុនឈាម
ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ
ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាលទាន់ពេលវេលា
22-កក្តដា-2026 - ម៉ោង 02:57:PM
20-កក្តដា-2026 - ម៉ោង 11:39:AM
17-កក្តដា-2026 - ម៉ោង 03:08:PM
17-កក្តដា-2026 - ម៉ោង 12:27:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា