សារព័ត៌មានបៃតងប៉ុស្តិ៍

លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុត​នៃជំងឺ​គ្រុន​ឈាម

10-កក្តដា-2026 - ម៉ោង 10:23:AM

 

លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា បានអំពាវនាវដល់ឪពុកម្តាយ និងអ្នកអាណាព្យាបាលទាំងអស់ ឱ្យ​បង្កើនការប្រុងប្រយ័ត្នចំពោះកុមារដែលមានជំងឺគ្រុនឈាម ដោយបញ្ជាក់ថា ដំណាក់​កាល​ដែល​កុមារចាប់ផ្តើមចុះកម្តៅ មិនមែនជាសញ្ញាបង្ហាញថាជំងឺបានធូរស្រាលនោះទេ ប៉ុន្តែ​ជា​ដំណាក់កាលគ្រោះថ្នាក់បំផុត ដែលអាចវិវត្តទៅរកផលវិបាកធ្ងន់ធ្ងរ និងគំរាមកំហែងដល់​អាយុ​ជីវិត។

 

អ្នកឯកទេសរោគកុមារ និងទារក នៅមន្ទីរពេទ្យកុមារជាតិរូបនេះបានឱ្យដឹងថា ចន្លោះថ្ងៃទី៣ ដល់ថ្ងៃទី៧ បន្ទាប់ពីចាប់ផ្តើមមានរោគសញ្ញា គ្រុនឈាម គឺជាដំណាក់កាលសំខាន់ដែលត្រូវតាមដានយ៉ាងដិតដល់ ព្រោះទោះបីជាកុមារ ចាប់ផ្តើមចុះកម្តៅក៏ដោយ ក៏ជំងឺអាចវិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរបាន ប្រសិនបើមិនទទួលបាន ការព្យាបាលទាន់ពេលវេលា។

 

លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា បានណែនាំឱ្យឪពុកម្តាយប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប្រសិនបើកុមារមានសញ្ញាព្រមានដូចជា ឈឺពោះខ្លាំង ក្អួតជាប់រហូត ហូរឈាមតាមច្រមុះ ឬអញ្ចាញធ្មេញ មានស្នាមជាំធំៗក្រោមស្បែក ចុងដៃចុងជើងត្រជាក់ បែកញើសត្រជាក់សន្លឹម ខ្លាំង ហត់ឡេះឡះ ឬវង្វេងស្មារតី។

 

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតក៏បានក្រើនរំលឹកថា ប្រសិនបើកុមារក្តៅខ្លួនលើសពី ២ថ្ងៃ ឬ សង្ស័យថាមានជំងឺគ្រុនឈាម ឪពុកម្តាយមិនគួរព្យាបាលដោយខ្លួនឯងនៅផ្ទះឡើយ ប៉ុន្តែត្រូវ ប្រញាប់នាំកូនទៅជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើតេស្តឈាម និងតាមដានស្ថានភាពឱ្យបានត្រឹម ត្រូវ ព្រោះការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការការពារ ផលវិបាកធ្ងន់ធ្ងរ និងសង្គ្រោះអាយុជីវិតអ្នកជំងឺ៕

ព័ត៌មានទាក់ទង

កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ កម្ពុជាជំរុញការគាំពារសង្គមដល់កម្មករក្នុង និងក្រៅប្រព័ន្ធ ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយវីដេអូអប់រំ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុន​ឈាមនៅ​តែមានច្រើន អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុត​នៃជំងឺ​គ្រុន​ឈាម ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាល​ទាន់ពេលវេលា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម