![]()
ដោយ៖ កែវ រតនៈ
ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសស្តីពីការប៉ាន់ស្មានចំនួនប្រជាជនកម្ពុជា ឆ្នាំ២០២៤-២១០០ (Technical Consultation on The Population Projection of Cambodia, 2024-2100) តាមរយៈការប្រើប្រាស់ឧបករណ៍ ILO Pop របស់អង្គការអន្តរជាតិខាងការងារ (ILO) ជាមួយតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និយ័តករសន្ដិសុខសង្គម អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងវិទ្យាស្ថានជាតិស្ថិតិ សរុបប្រមាណជា ៧០នាក់។
ក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា ការព្យាករណ៍ប្រជាជន ឆ្នាំ២០២៤-២១០០ ជាការព្យាករណ៍ទិន្នន័យប្រជាជនសម្រាប់រយៈពេល ៧៥ឆ្នាំខាងមុខ ដែលកិច្ចពិភាក្សានេះ ជាការផ្ដល់ធាតុចូលដ៏សំខាន់ពីស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗ ជាមួយនឹងអ្នកជំនាញមកពីអង្គការ ILO ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ សម្រាប់ ប.ស.ស. យកមកសិក្សាវិភាគលើការរៀបចំកញ្ចប់អត្ថប្រយោជន៍របបសន្ដិសុខសង្គម និងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបបសន្ដិសុខសង្គម ប្រកបដោយភាពច្បាស់លាស់តាមរយៈទិន្នន័យដែលបានព្យាករណ៍។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្ថែមថា ទិន្នន័យបឋមពីអ្នកជំនាញគ្រប់ស្ថាប័នទាំងអស់ នឹងក្លាយជាធាតុចូលប្រកបដោយភាពជឿជាក់ ហើយនឹងមានឥទ្ធិពលដល់ការវិភាគចំនួនប្រជាជនលើកម្លាំងពលកម្ម ការបង់ភាគទាន ការផ្ដល់តាវកាលិក និងការសម្រេចចិត្តបែងចែកថវិកា លើការវិនិយោគនានារបស់ ប.ស.ស. ដើម្បីធានាយុទ្ធសាស្ត្ររយៈពេលវែង និងនិរន្តរភាពនៃប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា។
តាមរយៈសិក្ខាសាលានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណ ចំពោះការគាំទ្របច្ចេកទេសរបស់អង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការព្យាករណ៍ទិន្នន័យប្រជាជនកម្ពុជា ឆ្នាំ២០២៤-២១០០ ដែលការព្យាករណ៍នេះ អាចជួយដល់ ប.ស.ស. មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការវិភាគ និងវាយតម្លៃផ្សេងៗ កាន់តែមានប្រសិទ្ធភាព ច្បាស់លាស់ និងមានភាពជឿទុកចិត្តកាន់តែខ្ពស់ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែមានបរិយាបន្ន សម្រាប់ប្រជាពលរដ្ឋគ្រប់រូបនាពេលអនាគត៕



រូបភាព៖ ប.ស.ស.
កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ
កម្ពុជាជំរុញការគាំពារសង្គមដល់កម្មករក្នុង និងក្រៅប្រព័ន្ធ
ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយវីដេអូអប់រំ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន
អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុនឈាមនៅតែមានច្រើន
អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន
កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦
លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុតនៃជំងឺគ្រុនឈាម
ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ
ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាលទាន់ពេលវេលា
22-កក្តដា-2026 - ម៉ោង 02:57:PM
20-កក្តដា-2026 - ម៉ោង 11:39:AM
17-កក្តដា-2026 - ម៉ោង 03:08:PM
17-កក្តដា-2026 - ម៉ោង 12:27:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា