![]()
ដោយ៖ កែវ រតនៈ
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ាទីលដា បូកន័រ (Matilda Bogner) តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ៦ នៅទីស្តីការក្រសួង ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិការងារ រួមមានសិទ្ធិគាំពារសង្គម សិទ្ធិពលករទេសន្តរប្រវេសន៍ សិទ្ធិការងារសម្រាប់ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ។
ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកស្រី ម៉ាទីលដា បូកន័រ ដែលទទបានការតែងតាំងជាអ្នកតំណាងប្រចាំប្រទេសនៃ OHCHR ប្រចាំកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ OHCHR ចំពោះកិច្ចសហការល្អជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ កិច្ចសន្ទនាប្រកបដោយស្ថាបនា កិច្ចសហប្រតិបត្តិការបច្ចេកទេស និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព ភាពជាដៃគូជាមួយ OHCHR ក៏បានរួមចំណែកក្នុងការពង្រឹងស្ថាប័ន លើកកម្ពស់នីតិរដ្ឋ បង្កើនការយល់ដឹងពីសិទ្ធិមនុស្ស និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នផងដែរ។
ឯកឧត្ដម ហេង សួរ ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំពោះពលករដែលវិលត្រឡប់ពីប្រទេសថៃចាប់តាំងពីពេលពួកគាត់មកដល់ច្រកព្រំដែន ដូចជា៖ ការរៀបចំមណ្ឌលសំចត ផ្តល់មធ្យោបាយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតដោយឥតគិតថ្លៃ ផ្តល់អាហារសម្រន់ សម្រួលឯកសារអត្តសញ្ញាណកម្ម ចែកខិត្តបណ្ណពីឱកាសការងារ និងការចុះឈ្មោះស្វែងរកការងារឱ្យធ្វើក្រោមយុទ្ធនាការ “ខ្មែរជួយខ្មែររកការងារឱ្យធ្វើ” ជាដើម។ ជាមួយនឹង យុទ្ធនាការចុះឈ្មោះផ្តល់ការងារតាមប្រព័ន្ធទូរស័ព្ទ និងអនឡាញ ក្រសួងក៏កំពុងរៀបចំវេទិកាការងារដល់មូលដ្ឋាន ដោយនាំតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅជួបសម្ភាសផ្តល់ការងារផ្ទាល់តែម្តង។ បន្ថែមពីនេះ ក្រសួងក៏រៀបចំកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុនជូនពួកគាត់ដោយមិនគិតថ្លៃផងដែរ។
ជាការឆ្លើយតប លោកស្រី ម៉ាទីលដា បូកន័រ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានជម្រាបជូនពីការងារ និងគោលនយោបាយគាំទ្រដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ ហើយបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសភាពរីកចម្រើននៃរបបសន្តិសុខសង្គម និងវិធានការដ៏មានប្រសិទ្ធភាពនៃការគាំទ្រដល់អតីតពលករពីប្រទេសថៃ។ លោកស្រីបានបញ្ជាក់ថា OHCHR ត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចពិភាក្សា និងការគាំទ្រដល់ក្រសួងសម្រាប់ភាពរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕





រូបភាព៖ ក្រសួងការងារ
កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ
កម្ពុជាជំរុញការគាំពារសង្គមដល់កម្មករក្នុង និងក្រៅប្រព័ន្ធ
ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយវីដេអូអប់រំ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន
អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុនឈាមនៅតែមានច្រើន
អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន
កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦
លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុតនៃជំងឺគ្រុនឈាម
ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ
ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាលទាន់ពេលវេលា
22-កក្តដា-2026 - ម៉ោង 02:57:PM
20-កក្តដា-2026 - ម៉ោង 11:39:AM
17-កក្តដា-2026 - ម៉ោង 03:08:PM
17-កក្តដា-2026 - ម៉ោង 12:27:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា