សារព័ត៌មានបៃតងប៉ុស្តិ៍

មន្ត្រីជាន់ខ្ពស់កម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពបើកចំហ គឺជារឿងសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ

28-ឧសភា-2026 - ម៉ោង 09:45:AM

ដោយ៖ កែវ រតនៈ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងដូចនេះ ក្នុងសុន្ទរកថាបើកតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងកម្មវិធី វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ (2026 Global Poverty Reduction and Development Forum) ក្រោមប្រធានបទ «Uniting Global Efforts to Advance Poverty Reduction» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការមានប្រសាសន៍ថា ការកាត់បន្ថយភាពក្រីក្រទាមទារនូវបរិស្ថាននៃកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពបើកចំហ ហើយក៏គ្មានប្រទេសណាមួយអាចសម្រេចកិច្ចការនេះតែម្នាក់ឯងដែរ។ ទន្ទឹមនេះ ប្រទេសកំពុងអភិវឌ្ឍត្រូវការស្ថិរភាពទីផ្សារ, ការវិនិយោគ, បច្ចេកវិទ្យា, ខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ និងកាលានុវត្តភាពប្រកបដោយសមធម៌ ដើម្បីអភិវឌ្ឍប្រទេសឱ្យរីក​ចម្រើន។

ឯកឧត្តម បញ្ជាក់ថា ពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្មប្រកបដោយសមធម៌និងបរិយាបន្ន ព្រមទាំងពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព នៅតែជាកត្តាចាំបាច់បំផុត ដែលមិនអាចខ្វះបាន។ ក៏ប៉ុន្តែ កិច្ចការទាំងនេះទាមទារនូវសណ្តាប់ធ្នាប់ពិភពលោកមួយដែលមានភាពរឹងមាំ។

វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ ក្រោមប្រធានបទ «Uniting Global Efforts to Advance Poverty Reduction» ប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជំរុញសកម្មភាពជាសកល និងផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរបទពិសោធ ការបង្ហាញគំរូល្អៗក្នុងការស្តារនិងអភិវឌ្ឍជនបទ និងការជំរុញសកម្មភាពសម្រាប់របៀបវារៈឆ្នាំ២០៣០៕

 

ព័ត៌មានទាក់ទង

ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប ក្រសួងការងារ បន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង កម្មករដែលគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀងបានជាសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ហើយ វិបត្តិជីវភាព បង្ខំស្ត្រីជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តព្រះវិហារ មិនហ៊ានទៅព្យាបាលជំងឺនៅមន្ទីរ​ពេទ្យ មន្ត្រីជាន់ខ្ពស់កម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពបើកចំហ គឺជារឿងសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ ក្រសួងការងារ បន្តពង្រីកយុទ្ធនាការលុបបំបាត់ពលកម្មកុមារ និងរំលឹកកាតព្វកិច្ច ប.ស.ស. ដល់ខេត្តត្បូងឃ្មុំ កំពង់ចាម និងកណ្ដាល
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម