សារព័ត៌មានបៃតងប៉ុស្តិ៍

រយៈពេល ៦ខែ ដើមឆ្នាំនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងទូទាំងប្រទេស ចាត់ការសំណុំរឿងបានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤%

13-កក្តដា-2024 - ម៉ោង 09:27:AM

អត្ថបទ៖ កែវ រតនៈ

ក្នុងសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលរយៈពេល ៦ខែ នៃយុទ្ធនាការជំរុញនិងពន្លឿនរឿងក្តីនៅតាមតុលាការ​​​​និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការបានឱ្យដឹងថា គិតចាប់​​ពីថ្ងៃប្រកាសបើកយុទ្ធនាការកាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា នៅក្នុង ក្រប​​ខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជាសំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ (១)- យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)- យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

សេចក្ដីប្រកាសព័ត៌មានបន្តថា ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំង ប្រទេសបានចាត់ការសំណុំរឿងទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្ដីដទៃទៀត បានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤% នៃសំណុំរឿងសរុប ចំនួន ១២១ ៥៥៣ ក្នុងនោះ មានទាំងសំណុំរឿងដែលមាន មុនពេលប្រកាសបើកយុទ្ធនាការ ចំនួន ៥៧ ៦៨៩ និងសំណុំរឿងដែលចូលថ្មីរយៈពេល ៦ខែ ក្រោយពេល ប្រកាសបើកយុទ្ធនាការ ចំនួន ៦៣ ៨៦៤។

សេចក្ដីប្រកាសព័ត៌មានឱ្យដឹងទៀតថា រយៈពេល ៦ខែគិតចាប់តាំងពីពេលប្រកាសបើកយុទ្ធនាការ, ប្រជាពលរដ្ឋ​បានដាក់ពាក្យបណ្តឹងមកកាន់លេខាធិការដ្ឋាន គណៈបញ្ជាការដឹកនាំយុទ្ធនាការមានចំនួនសរុប១ ៤៧៤ ក្នុងនោះមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋស្នើសុំឱ្យជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ដែលមានចំនួនសរុប ៧៨៦ ស្មើនឹង ៥៣%។ ក្នុងចំណោមបណ្តឹងស្នើសុំជំរុញ និងពន្លឿនទាំង ៧៨៦ តុលាការបានដោះស្រាយរហូតដល់ទៅ ៦៣០ ករណី ស្មើនឹង ៨០%។ ពាក្យបណ្តឹងដែលប្រជាពលរដ្ឋ ប្តឹងស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតីមានចំនួន ៦៩៨ បណ្តឹង ស្មើនឹង ៤៧%។ គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការចាត់ការបាន ៣៦% នៃបណ្តឹងដែលសង្ស័យថា មានភាពមិនប្រក្រតីទាំង ៦៩៨។ ក្រុមការងារពិសេសត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ បានធ្វើការពិនិត្យលើសំណុំរឿងដែលមានភាពស្មុគស្មាញចំនួន ១០០ ករណី ហើយបានរកឃើញថា មាន ៧៣ ករណី ដែលតុលាការបានចេញសេចក្ដីសម្រេចដោយមាន សំអាងហេតុ និងសំអាងច្បាប់ត្រឹមត្រូវ, ១៤ ករណី មានភាពសង្ស័យថាអាចមានភាពមិនប្រក្រតី ហើយបានស្នើសុំឱ្យតុលាការពិនិត្យឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ, ៩ ករណី បានចាត់ឱ្យមាន ការចុះធ្វើអធិការកិច្ច ហើយ ៤ ករណីទៀត ត្រូវបានរកឃើញថាមានភាពមិនប្រក្រតី ដែលភាគី អាចស្នើសុំឱ្យមានការជំនុំជម្រះសាជាថ្មី។ ពាក់ព័ន្ធនឹងករណីនេះ គណៈកម្មការដឹកនាំ និងអនុវត្ត យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នឹងបន្តខិតខំបង្កើន ល្បឿនក្នុងការដោះស្រាយពាក្យបណ្តឹងអំពីភាពមិនប្រក្រតីដែលនៅសេសសល់៕

 

រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

ក្រសួងមុខងារសាធារណៈ គ្រោងបើកប្រឡងជ្រើសរើសមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា កម្ពុជា ឈានមួយជំហានទៀតក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ K01 ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើយុវជនម្នាក់ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តី ពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រដ្ឋាភិបាល បាន និងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាលឱ្យកាន់តែស៊ីជម្រៅ ៣សប្តាហ៍មកនេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ជាង៣០០នាក់ បញ្ជូនទៅតុលាការ និងពន្ធនាគារ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យ​បាន​លឿន និងត្រូវស្រាវជ្រាវមិនលើសពី៤៨ម៉ោង ក្រុមសង្គមស៊ីវិល និងសហជីពជម្រុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាC-១៩០ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបង្កឱ្យយុវជនម្នាក់ស្លាប់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម