អត្ថបទ៖ សំនៀង
ក្នុងខែមករា ឆ្នាំ២០២៦ កន្លងមកនេះ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារដល់សិក្ខាកាមសរុបចំនួន ៣០៨នាក់ ក្នុងនោះស្រីចំនួន១៧៣នាក់ មកពីសហគ្រាស ក្រុមហ៊ុន រោងចក្រសរុបចំនួន ១៣ នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវិៈនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញផ្នែកបណ្តុះបណ្តាល នៃនាយកដ្ឋានពេទ្យការងារបានធ្វើបទបង្ហាញយ៉ាងច្បាស់លាស់ ដើម្បីផ្សព្វផ្សាយ ណែនាំ និងបង្កើនចំណេះដឹងជូនដល់ប្រតិភូបុគ្គលិក សហជីព និងនិយោជកប្រចាំសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ពាក់ព័ន្ធទៅនឹងសុវត្ថិភាព និងសុខភាពការងារ។ ប្រធានបទសំខាន់ៗរួមមាន ការសង្គ្រោះបឋម ការលើកដាក់ទម្ងន់ ឥរិយាបថបំពេញការងារ ការទប់ស្កាត់មេរោគអេដស៍ និងគ្រឿងញៀន និងក៏មានការចូលរួមផ្សព្វផ្សាយពីបញ្ហាជំងឺមិនឆ្លងជាដើម។
វគ្គបណ្តុះបណ្តាលនេះ ក៏បានចូលរួមផ្តល់ចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ក៏ដូចជាការពង្រឹងវិសាលភាពក្នុងការបង្ការ និងទប់ស្កាត់រាល់គ្រោះថ្នាក់ការងារដល់ប្រតិភូបុគ្គលិក កម្មករនិយោជិត ជាពិសេស អាចជួយអាយុជីវិតផ្ទាល់ខ្លួន និងមិត្តរួមការងារនៅកន្លែងធ្វើការ ដោយប្រើវិធីសាស្ត្រត្រឹមត្រូវឱ្យបានទាន់ពេលវេលា និងមិនបង្កភាពស្លន់ស្លោនៅក្នុងគ្រាអាសន្នដែលអាចកើតមានឡើងជាយថាហេតុ៕
អង្គការបន្ទាយស្រីប្រារព្ធកម្មវិធីអបអរទិវាអន្តរជាតិនារី៨មីនាខួបទី១១៥ក្នុងខេត្តស្ទឹងត្រែង
អគ្គនាយស្តីទី ប.ស.ស.ជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃនាយកដ្ឋានរដ្ឋបាល បន្តពង្រឹងវិន័យការងារ និងសណ្តាប់ធ្នាប់
ក្រសួងការងារនាំយកឱកាសការងារជិត៣ពាន់កន្លែងផ្ដល់ជូនអតីតពលករ និងប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ក្រសួងការងារគ្រោងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែងជូនពលករនិងអ្នកស្វែងរកការងារធ្វើនៅខេត្តបាត់ដំបង និងពៅធិ៍សាត់ នាចុងសប្តាហ៍នេះ
ប.ស.ស. កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប
ប.ស.ស. បន្តផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់មន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពត
ពលរដ្ឋភៀសសឹកជាង៧រយនាក់បន្ថែមទៀត បានបន្តវិលត្រលប់ទៅលំនៅឋានវិញ
ភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ដែលបានបង្កឱ្យស្លាប់ និងរបួសជារៀងរាល់ថ្ងៃ
ក្រសួងការងារ បន្តពង្រឹងសមត្ថភាពបច្ចេកទេសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ច ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលដល់មន្ត្រី
02-មិនា-2026 - ម៉ោង 03:07:PM
02-មិនា-2026 - ម៉ោង 10:54:AM
24-គុម្ភះ-2026 - ម៉ោង 03:41:PM
23-គុម្ភះ-2026 - ម៉ោង 02:19:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា