
អត្ថបទ៖ សំនៀង
មន្រ្តីរាជការដែលមានសហព័ទ្ធ (ប្តីឬប្រពន្ធ) និងកូនក្នុងបន្ទុក សូមអញ្ជើញមកចុះបញ្ជីចូលជាសមាជិក ប.ស.ស. ដើម្បីទទួលបានសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាព ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យ ជាដៃគូ ប.ស.ស.។ នេះជាការអំពាវនាវរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាសហធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ" ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តតាកែវ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណជា១៩០នាក់។
ក្នុងនោះឯកឧត្តម ក៏បានបញ្ជាក់ដែរថា នៅក្នុងខេត្តតាកែវ មន្រ្តីរាជការដែលចុះបញ្ជីជាមួយ ប.ស.ស. មានចំនួនជាង ២ម៉ឺន ៤ពាន់នាក់ ប៉ុន្តែមានមន្រ្តីរាជការចំនួន ៧ ២៨៣នាក់ នៃចំនួនមន្រ្តីរាជការសរុបក្នុងខេត្តតាកែវ ដែលបានចុះបញ្ជីអ្នកក្នុងបន្ទុករបស់ពួកគាត់ ក្នុងនោះមានសហព័ទ្ធចំនួន ៥ ០៨១នាក់ និងកូនក្នុងបន្ទុកចំនួន ៩ ២១៤នាក់។
ជាមួយគ្នានោះដែរ លោក មូល វិចិត្រ អភិបាលរង ខេត្តតាកែវ បានមានប្រសាសន៍ថា ការយល់ដឹងអំពីរបបសន្តិសុខសង្គម មិនមែនគ្រាន់តែជាការដឹងអំពីកាតព្វកិច្ចនោះទេ ប៉ុន្តែវាគឺជាការការពារសិទ្ធិ និងសុខុមាលភាពផ្ទាល់ខ្លួនរបស់មន្ត្រីរាជការយើងគ្រប់រូប។ លោកបានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីការធ្វើបទបង្ហាញដោយមន្ត្រីជំនាញ ប.ស.ស. ដើម្បីយល់ឱ្យច្បាស់ពីនីតិវិធី និងអត្ថប្រយោជន៍ផ្សេងៗដែលត្រូវទទួលបាន ជាពិសេសសូមឱ្យមន្ទីរ អង្គភាព និងអាជ្ញាធរក្រុង/ស្រុក/ឃុំ/សង្កាត់ ជួយផ្សព្វផ្សាយបន្តដល់មន្ត្រីក្រោមឱវាទ ដែលមិនបានមកចូលរួមនៅទីនេះ ដើម្បីឱ្យពួកគាត់បានជ្រួតជ្រាប និងប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវ៕
អង្គការបន្ទាយស្រីប្រារព្ធកម្មវិធីអបអរទិវាអន្តរជាតិនារី៨មីនាខួបទី១១៥ក្នុងខេត្តស្ទឹងត្រែង
អគ្គនាយស្តីទី ប.ស.ស.ជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃនាយកដ្ឋានរដ្ឋបាល បន្តពង្រឹងវិន័យការងារ និងសណ្តាប់ធ្នាប់
ក្រសួងការងារនាំយកឱកាសការងារជិត៣ពាន់កន្លែងផ្ដល់ជូនអតីតពលករ និងប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ក្រសួងការងារគ្រោងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែងជូនពលករនិងអ្នកស្វែងរកការងារធ្វើនៅខេត្តបាត់ដំបង និងពៅធិ៍សាត់ នាចុងសប្តាហ៍នេះ
ប.ស.ស. កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប
ប.ស.ស. បន្តផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់មន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពត
ពលរដ្ឋភៀសសឹកជាង៧រយនាក់បន្ថែមទៀត បានបន្តវិលត្រលប់ទៅលំនៅឋានវិញ
ភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ដែលបានបង្កឱ្យស្លាប់ និងរបួសជារៀងរាល់ថ្ងៃ
ក្រសួងការងារ បន្តពង្រឹងសមត្ថភាពបច្ចេកទេសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ច ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលដល់មន្ត្រី
02-មិនា-2026 - ម៉ោង 03:07:PM
02-មិនា-2026 - ម៉ោង 10:54:AM
24-គុម្ភះ-2026 - ម៉ោង 03:41:PM
23-គុម្ភះ-2026 - ម៉ោង 02:19:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា