សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អភិបាលខេត្តតាកែវថ្មី បញ្ជាឱ្យទម្លាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរក្នុងភូមិសាស្រ្តខេត្តមួយនេះចោលទាំងអស់

05-កក្តដា-2024 - ម៉ោង 09:13:PM

អត្ថបទ៖ កែវ រតនៈ

 

យោងតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តតាកែវបានឱ្យដឹងថា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវដែលទើបឡើងកាន់តំណែងថ្មីៗបានថ្លែងនៅចំពោះមុខ សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តថា ការដាក់ចេញបទបញ្ជាទម្លាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលនេះ ក្នុងគោលដៅចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសទៅលើកុមារតែម្តងព្រោះវាអាចជះឥទ្ធិពលមិនល្អទៅដល់កុមារហើយអាចឈានទៅដល់ការផឹកគ្រឿងស្រវឹងទាំងនេះផងដែរ។

 

ឯកឧត្តម វ៉ី សំណាង បានជំរុញឱ្យភាគីពាក់ព័ន្ធ ជូនដំណឹងទៅដល់ក្រុមហ៊ុនស្រាបៀរលើដីសាធារណៈរបស់រដ្ឋទាំងអស់ដែលកំពុងតែដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀររបស់ខ្លួនចោលទាំងអស់ ឬអាចប្តូរមកវិញនូវការលើកផ្ទាំងផ្សាយរបស់ខ្លួនដែលទាក់ទងនឹងសុខភាពប្រជាពលរដ្ឋ ខ្លឹមសារអប់រំល្អៗឬ ឬក៏ដាក់ផ្សាយជាទឹកសុទ្ធជំនួសវិញ។

 

លោក​  លី រដ្ឋា ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ចាត់ទុកថាវិធានការហាមការផ្សព្វផ្សាយស្រាបៀរទៅទូទាំងខេត្តតាកែវនេះគឺជាកាដូដ៏ល្អសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូល ព្រោះលោកមើលឃើញថាគ្រោះថ្នាក់ដោយសារតែស្រានៅក្នុងខេត្តតាកែវកើតមានច្រើន ដូចនេះការហាមឃាត់នេះគឺជាផ្នែកមួយនេះការកាត់បន្ថយគ្រោះថ្នាក់ផងដែរ។ ជាមួយគ្នានេះ លោកសង្ឃឹមថា អភិបាលខេត្តដែលទើបឡើងថ្មីនេះនឹងនាំនូវអ្វីល្អៗបន្ថែមទៀតជូនដល់ដើម្បីលើកមុខមាត់ខេត្ត និងជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ។

 

គួរបញ្ជាក់ថា ក្នុងឱកាសក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺថ្មី កាលពីថ្ងៃពុធទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរ ឯកឧត្តម វ៉ី សំណាង ក្នុងនាមជាអតិតអភិបាលខេត្តកំពង់ស្ពឺដែលបានប្រែក្លាយខេត្តកំពង់ស្ពឺក្លាយជាខេត្តនាំមុខគេនៅគ្រប់រាជធានីខេត្តទាំងអស់ ដែលមិនឱ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹងនៅក្នុងទូទាំងខេត្ត ៕

ព័ត៌មានទាក់ទង

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ រំលេចនូវវឌ្ឍនភាពរបបសន្តិសុខសង្គមនៅកម្ពុជា រដ្ឋសភាគំាទ្រពេញទំហឹងចំពោះប្រព័ន្ធគាំពារសង្គមដែលបានរួមចំណែកជួយដល់ប្រជាពលរដ្ឋក្នុងពេលជួបវិបត្ដិនានា និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មកុមារគ្រប់រូបភាពនៅខេត្តរតនគិរី ស្ថាប័នជាតិចំនួន៣សហការគ្នារៀបចំវេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា» រដ្ឋមន្ត្រីក្រសួងការងារ និងអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា អញ្ជើញចូលរួមខួបប្រារព្ឋ២០ឆាំ្នរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំគណៈកម្មការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញអះអាងថា គម្រោងប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញសម្រេចបាន៨០% ក្រុមសង្គមស៊ីវិលថាការគំរាមកំហែងលើសេរីភាពសារព័ត៌មាននៅកម្ពុជាមានការកើនឡើង ឯកឧត្តម ហេង សុផាន់ណារិទ្ធ៖ ប.ស.ស. ក្លាយជានិម្មិតរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម