សារព័ត៌មានបៃតងប៉ុស្តិ៍

អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ

16-មិថុនា-2026 - ម៉ោង 11:33:AM

ដោយ៖ វិចិត្រ

 

ក្រុមការងារអន្តរក្រសួង គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បាន​សម្រេច​​​បដិ​សេធសំណើសុំចុះបញ្ជីចេញបណ្ណកម្មសិទ្ធិដីមួយកន្លែង តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ហើយ​​ថា ករណីនេះនឹងមិនត្រូវបានលើកយក​មកពិនិត្យ​ដោះស្រាយទៀតឡើយ។ នេះបើតាមលិខិត​ប្រកាស​ព័ត៌មាន​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នា២០២៦។

 

ប្រជាពលរដ្ឋចំនួន ១០នាក់ តំណាងប្រជាពលរដ្ឋ ចំនួន ១៥៥គ្រួសារ កាលពីពេលកន្លងទៅបាន​ដាក់​សំណើ ស្នើសុំចុះបញ្ជីចេញបណ្ណកម្មសិទ្ធិដីមួយកន្លែង ទំហំ ៣២២,៣២ហិកតា ស្ថិតក្នុងតំបន់៣មុំ ដែលស្ថិតនៅភូមិគោកត្របែក ឃុំស្រឡៅ និងភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

 

នៅក្នុងលិខិតប្រកាសព័ត៌មានខាងលើបានបញ្ជាក់ថា ក្រោយទទួលបានសំណើពីប្រជាពលទាំង១៥៥​គ្រួសារ​រួចមក អាជ្ញាធរ​ពាក់​ព័ន្ធ បានចុះពិនិត្យ វាស់វែង និងបានតម្លើងផែនទីទីតាំងដីស្នើសុំខាងលើនេះ ជាលទ្ធផល ឃើញថា ទីតាំង​ដីស្នើសុំ មានទំហំសរុប ៣២២,៣២ហិកតា ស្ថិតក្នុងតំបន់អាងទឹក៣មុំ ក្នុងនោះ ផ្ទៃដីទំហំ ១៤០,២៧​ហិកតា ស្ថិតនៅផ្នែកខាងលិចនៃអាងទឹក និងផ្ទៃដីទំហំ ១៨១, ៩៦ហិកតា ស្ថិតនៅផ្នែក​ខាង​កើត​នៃ​អាង​ទឹក មានទីតាំងស្ថិតនៅ ភូមិគោកត្របែក ឃុំស្រឡៅ និងភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ជា​ទីតាំងដីស្ថិតនៅក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប ដែលជាតំបន់ស្នូល និងជាតំបន់ព្រៃលិច​ទឹក​បឹង​ទន្លេ​សាប ដែលត្រូវធ្វើការអភិរក្សយ៉ាងតឹងរឹងបំផុត និងជាតំបន់អភិរក្ស​សត្វ​ខ្សឹប ដែលពុំត្រូវបានអនុញ្ញាតឱ្យ​ចុះ​បញ្ជី​ចេញបណ្ណកម្មសិទ្ធិជូនបានឡើយ៕

 

ព័ត៌មានទាក់ទង

កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦ ក្រសួងកសិកម្មបើកសិក្ខា​សាលាពិគ្រោះយោបល់ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាពនិងភាតរភាព» ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុង​វិស័​យកសិកម្ម តាមផ្ទាលឌីជីថល រដ្ឋមន្រ្តីក្រសួងកសិកម្ម បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូល​ជ្រូក​រស់ និង​សាច់បង្កកខុសច្បាប់ អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម ទទួលជួបជាមួយ​អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា​ ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត និងអគ្គទីប្រឹក្សាថ្មី
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម