
ដោយ៖ កែវ រតនៈ
យោងតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការរក្សាស្ថិរភាពថ្លៃ ការកសាងសហគមន៍កសិកម្មទំនេីប និងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលការវិនិយោគដ៏ធំ និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ក្នុងគោលដៅបម្រេីប្រជាពលរដ្ឋនៅមូលដ្ឋានលេីកកម្ពស់ជីវភាព និងទទួលបានផលចំណេញសេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការធ្វេីកំណែទម្រង់ស៊ីជម្រៅរដ្ឋបាលសាធារណៈ ដែលបានគិតគូរយ៉ាងល្អិតល្អន់ក្នុងការវិភាគមុខងារ សកម្មភាព និងបេសកកម្ម ធ្វេីយ៉ាងណាបង្កើនប្រសិទ្ធភាពការងារ និងបានបើកផ្លូវឱ្យមានការបង្កើត បណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម នៃក្រសួងកសិកម្ម ដើម្បីប្រមូលផ្តុំធនធានមនុស្សមានទេពកោសល្យ និងសមត្ថភាពស្រាវជ្រាវ-អភិវឌ្ឍន៍ (R&D) ឱ្យស្ថិតក្រោមដំបូលតែមួយ ជំរុញការងារពិសោធន៍និងស្រាវជ្រាវ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់អង្គពិធី ចូលរួមគិតគូរយកចិត្តទុកដាក់ ផ្តល់នូវធាតុចូលល្អៗបន្ថែមទៀត ជាមួយនឹងបទពិសោធន៍ដែលទទួលបានពីឆ្នាំ២០២៥ ដើម្បីឱ្យ ២០២៦ ក្លាយជាឆ្នាំដែលយើងប្រមូលផល និងឃើញលទ្ធផលជាក់ស្តែងពីកំណែទម្រង់នានា ស្របតាមទស្សនទាន "មានហូប មានប្រេី មានបាន និងមានរហូត"៕





រូបភាព៖ ក្រសួងកសិកម្ម
រដ្ឋមន្ត្រីក្រសួងកសិកម្ម បើកវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦ និងសៀវភៅថវិកាពលរដ្ឋ
សហជីព និងកម្មករនិយោជិតថ្លែងអំណរគុណសម្ដេចធិបតី ដែលតែងតែយកចិត្តទុកដោយរិះរកវិធីសម្រាលបន្ទុកក្នុងស្ថានភាពប្រេងសាំងឡើងថ្លៃ
ក្រសួងកសិកម្ម រៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦
បណ្តាញសហគមន៍ដីធ្លីក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំប្រមាណ១០០នាក់ រៀបចំកម្មវិធីអបអរទិវាអន្តរ ជាតិនារី៨មីនា ខួបលើកទី១១៥
អ្នកមានការងារធ្វើក្នុងស្រុកក្នុងឆ្នាំ២០២៥កើនឡើងប្រមាណ៨០ម៉ឺននាក់បើធៀបនឹងឆ្នាំ២០២៤
ក្រសួងការងារ និង ADB ពង្រឹងកិច្ចសហការលើកកម្ពស់វិស័យ TVET ឱ្យស្របតាមតម្រូវការទីផ្សារការងារកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត
ADB ផ្ដល់ជំនួយហិរញ្ញប្បទានសម្រាប់កែលម្អវិស័យធារាសាស្ត្រកសិកម្ម កំពីងពួយ ក្នុងខេត្តបាត់ដំបង
ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ
ក្រសួងពាណិជ្ជកម្មនឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ
20-មិនា-2026 - ម៉ោង 03:09:PM
19-មិនា-2026 - ម៉ោង 01:52:PM
10-មិនា-2026 - ម៉ោង 03:58:PM
26-គុម្ភះ-2026 - ម៉ោង 02:19:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា