សារព័ត៌មានបៃតងប៉ុស្តិ៍

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តឧត្តរមានជ័យ

30-មិថុនា-2026 - ម៉ោង 04:14:PM

ដោយ៖ កែវ រតនៈ

មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យបានបឱ្យដឹងថា រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៦ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមាន​ជ័យ ក្រោម​អធិបតីឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។ ពិធីនេះប្រារពធ្វើឡើងនៅសាលប្រាសាទតាមាន់ធំ សាលាខេត្តឧត្តរមានជ័យ ។

លោកស្រី រស់ សុផានីអភិបាលរងខេត្តដែលទើបទទួលបានការតែងតាំងថ្មីសម្រាប់ខេត្តឧត្តរមានជ័យ បាន​ប្តេជ្ញាថាស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ, ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការល្អជាមួយមន្ទីរ-អង្គភាព ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់, ខិតខំបំពេញតួនាទីភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុត សំអន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋា​ភិ​បាល និងបានសម្តែងនូវការអបអរសាទរចំពោះលោកស្រីអភិបាលរងខេត្តថ្មី ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល។

ឯកឧត្តមបានមានប្រសាសន៍ដោយជំរុញឱ្យពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវារដ្ឋបាលឱ្យខិតជិតប្រជាពលរដ្ឋបំផុត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ត្រូវរួមរស់ រួមគិត រួមធ្វើ ដោយឈរលើគោលការណ៍សមូហភាព ដើម្បីដឹកនាំខេត្តឧត្តរមានជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

 រូបភាព៖ មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង

កម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ានពិភាក្សាស្ថានភាពព្រំដែនជាមួយថៃ កម្ពុជាអំពាវនាវឱ្យអាស៊ានបង្កើនសម្ពាធលើថៃ ដើម្បីគោរពច្បាប់អន្តរជាតិ និងបញ្ឈប់ភាពតានតឹងតាមព្រំដែន កម្ពុជាច្រានចោលការអះអាងរបស់ថៃ ជំរុញឱ្យបន្តការកំណត់ព្រំដែនគោក ខណៈដំណើរការ UNCLOS បន្តដោយឡែក កម្ពុជារក្សាជំហរដោះស្រាយវិវាទដោយសន្តិវិធីទាំងដែនទឹក និងដែនគោក ខណៈជប៉ុនផ្តល់ជំនួយសន្តិសុខជាតិលើកដំបូង កម្ពុជា-ថៃ ឯកភាពផ្តល់ពេលបន្ថែមដល់អ្នកផ្សះផ្សា ដើម្បីជ្រើសរើសប្រធានគណៈកម្ម​ការ​ផ្សះ​ផ្សា​វិវាទដែនសមុទ្រ ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យស្ថានភាពជនផ្លាស់ទីលំនៅនៅខេត្តព្រះវិហារ គ្រាដែលកម្ពុជាអំពាវនាវឱ្យពន្លឿនការវាស់វែងព្រំដែន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តបញ្ចូលរបៀបវារៈបោះឆ្នោតបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល និងច្បាប់ពាក់ព័ន្ធនឹងកិច្ចការអាស៊ានចំនួន៤ ទៅក្នុងសម័យប្រជុំពេញអង្គ មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធ ផ្តល់យោបល់ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម