
ភ្នំពេញ៖ ដោយ វាសនា.RP10
ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ត្រូវបានកម្លាំងនគរបាលខេត្តសៀម រាបចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះបើយោងតាមការចេញផ្សាយរបស់សាលាដំបូងខេត្តសៀមរាប។
អ្នកនាំពាក្យ អយ្យការសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់នៅលើគេហទំព័រហ្វេសបុកផ្លូវការថា៖ ការឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា និងគូរកនធ្វើឡើងដោយផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងងបទល្មើសឆបោក រំលោភលើទំនុកទុកចិត្ត និងចេញមូលប្បទានបត្រ គ្មានសាច់ប្រាក់។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានបញ្ជាក់ទៀតថា«ជនសង្ស័យនិងបក្ខពួក នឹងត្រូវបញ្ចូនទៅអយ្យការសាលាដំបូងខេត្តសៀមដើម្បីចាត់ការតាមនិតិវិធីច្បាប់»
អ្នកស្រី ឡេង ចាន់ណា ដែលមានងាជាឧញ៉ា ដែលត្រូវបានប្រជាពលរដ្ឋរាប់ពាន់នាក់ចោទថាបានឆរបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគដោយបានការប្រាក់ខ្ពស់នោះ ទីបំផុតអ្នកខ្លះបានការប្រាក់ស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកវិនិយោគជាមួយនឹងក្រុមហ៊ុនខាងលើ តែរហូតមកដល់ពេលនេះពួកគាត់ត្រូវសងធនាគារវិញយ៉ាងលំបាកលំបិនបំផុត ក៏ព្រោះតែចាញ់ការលួងលោម ឆាបោករបស់ឧកញ៉ាខាងលើ រួមទាំងបក្ខពួក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកនាំពាក្យរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានចេញសេចក្តីបំភ្លឺមួយដោយប្រកាសថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៉ីធី របស់ឧកញ៉ា ឡេង ចាន់ណា នោះទេ។ ការចេញប្រកាសនេះ ក៏ដោយសារមានការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗមួយចំនួននូវសម្ដីរបស់ ឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គម ដោយបានលើកឡើងនូវឈ្មោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលធ្វើឱ្យសាធារណជនទូទៅ មានការភាន់ច្រឡំថា លោកនាយករដ្ឋមន្ត្រី បានជាប់ពាក់ព័ន្ធ និង ឬ នៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា។
ក្រុមអ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ជាសាធារណៈច្រើនលើកច្រើនសារួចមកហើយថា លោកនាយករដ្ឋមន្ត្រី មិនគាំទ្រ ឬ នៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ ព្រមទាំងជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះ លោកនាយករដ្ឋមន្ត្រី ទៅពាក់ព័ន្ធ នឹងអំពីខុសច្បាប់របស់ខ្លួន៕




សាលារៀន និងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះពីសង្គ្រាម ឈ្លានពាននៅបន្តបិទទ្វារ
ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមការគ្រោងទុក
វិស្វករបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាមានចំនួន ១០ ១៧២នាក់គិតត្រឹមឆ្នាំ២០២៥
កម្មករ និងកសិករ លើកសំណើ ៨ចំណុច ខណៈរដ្ឋាភិបាលស្វាគមន៍ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦
សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន
ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែទាំសម្ភារៈជំនាញ និងមធ្យោបាយដឹកជញ្ជូន
ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ
12-ឧសភា-2026 - ម៉ោង 09:19:AM
11-ឧសភា-2026 - ម៉ោង 02:59:PM
08-ឧសភា-2026 - ម៉ោង 03:19:PM
07-ឧសភា-2026 - ម៉ោង 10:45:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា